ឯកឧត្តមបណ្ឌិត ចែមវីឌ្យ៉ា អនុប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំប្រជុំពង្រាងខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តគុយបា

នាថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ព្រឹក ក្រុមការងារនៃគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រជុំកែសម្រួលខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តគុយបាក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អនុប្រធានគណៈទាក់ទងការបរទេស និងឯកឧត្តម ទួន យ៉ាត ព្រមទាំងសហការី នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។